31 C
Phnom Penh
Monday, November 11, 2024

សហគមន៍អេកូទេសចរណ៍តំបន់ជួរផ្ទៃរងទឹកភ្លៀងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវ ដើម្បីបង្កើតឱកាសដល់អ្នកភូមិជាង៧០០គ្រួសារ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា នៅពេលដែលប្រទេសកម្ពុជាបើកទទួលភ្ងៀវទេសចរជាថ្មី ទេសចរណ៍ធម្មជាតិនិងពេញនិយម នៅសហគមន៍អេកូទេសចរណ៍អារ៉ែង និងសហគមន៍អេកូទេសចរណ៍ជីផាត ក្នុងតំបន់ផ្ទៃរងទឹកភ្លៀងនៃជួរភ្នំក្រវាញ រួមគ្នាដើម្បីបង្កើតឱកាសដល់ប្រជាពលរដ្ឋជាង៧០០គ្រួសារ។

លោកស្រី បួយ សឿង ជាអាជីវករលក់ដូរម្ហូបអាហារនៅទឹកធ្លាក់ឆាយខ្ពស់ ស្ថិតនៅក្នុងភូមិជាន់ស្លា ឃុំជីផាត ស្រុកថ្មបាំង នាល្ងាចថ្ងៃទី២៧ កញ្ញា បានឱ្យដឹងតាមពុទ្ធិញូវថា មុខរបរលោកស្រីបើក២ឆ្នាំមកនេះចំពេលដែលជំងឺកូវីដ-១៩រាតត្បាតតែម្ដងធ្វើឱ្យមុខរបរនេះរស់យ៉ាងត្រដាបត្រដួស ទើបតែបច្ចុប្បន្ននេះភ្ញៀវចាប់ផ្ដើមមកកម្សាន្តខ្លះៗវិញហើយ ជាក្ដីសង្ឃឹមរបស់លោកស្រី។

លោក អន សុវណ្ណ អតីតអ្នកបរបាញ់សត្វម្នាក់ បានក្លាយជាប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងថា “នៅពេលដែលគម្រោងសហគមន៍អេកូទេសចរណ៍ត្រូវបានបង្កើតឡើង វាអាចទាក់ទាញភ្ញៀវមកលេងកម្សាន្ត។ ហើយវាក៏អាចជួយដល់ការអភិរក្សសត្វព្រៃ និងព្រៃឈើ ខណៈ
ដែលការងារជាច្រើនផ្នែកលើសេវាបម្រើភ្ញៀវនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាសហគមន៍កាន់តែប្រសើរឡើង”។ ក្នុងនោះប្រជាសហគមន៍
ប្រមាណ ៧០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិខាងលើ។

សូមរំលឹកថា ជាបទពិសោធការជំរុញឱ្យប្រជាសហគមន៍ដែលធ្លាប់អាស្រ័យផលពីការបំផ្លាញធនធានធម្មជាតិ ហើយត្រឡប់មកចូលការពារអភិរក្សឡើងវិញ“ នៅពេលមនុស្សទទួលបានអត្ថប្រយោជន៍ពីធម្មជាតិ ពួកគេនឹងយកចិត្តទុកដាក់បន្ថែមទៀតអំពីព្រៃឈើនិងធនធានធម្មជាតិដទៃទៀតនៅក្នុងតំបន់សហគមន៍របស់ពួកគេ”៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img