31 C
Phnom Penh
Tuesday, June 28, 2022

សម្រាប់ឆ្នាំ២០២១ ក្រសួងវប្បធម៌ គ្រោងផ្សាយផ្ទាល់មហោស្រពចាប៉ីដងវែងទូទាំងប្រទេស

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” គ្រោងនឹងធ្វើការផ្សាយផ្ទាល់ តាមរយៈហ្វេសប៊ុកផេកផ្លូវការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២០១។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា គោលបំណងនៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេស សម្រាប់ឆ្នាំ២០២១ ដើម្បីថែរក្សាការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ក៏មានឆ្លាក់នៅជាប់ជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ី ជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

សូមបញ្ជាក់ថា ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី ដែលស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌអរូបី និងត្រូវការសង្គ្រោះបន្ទាន់។ ដូចនេះ គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុចំនួន ២៣ម៉ឺនដុល្លារ របស់កម្ពុជា សម្រាប់ការអភិរក្សចាប៉ីដងវែងនេះ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img