26 C
Phnom Penh
Saturday, July 27, 2024

សម្ព័ន្ធមិត្តរបស់លោក Putin៖ អ៊ុយក្រែនប្រថុយនឹងការទាញលោកខាងលិចឲ្យចូលក្នុងសង្គ្រាមដ៏ធំជាមួយរុស្ស៊ី

ប្រធានសភាជាន់ទាបរបស់រុស្ស៊ី បានព្រមានថា អ៊ុយក្រែនកំពុងអូសសហរដ្ឋអាមេរិក និងអឺរ៉ុបឲ្យចូលទៅក្នុងសង្គ្រាមពិភពលោកដ៏ធំមួយ ហើយនៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែឧសភា) នេះ បានជំរុញឲ្យមេដឹកនាំលោកខាងលិចធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដើម្បីជៀសវាងគ្រោះមហន្តរាយ។ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅអ៊ុយក្រែន បានធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចកាន់តែអាក្រក់ទៅៗ គិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។ រុស្ស៊ីឥឡូវនេះកំពុងរុលទៅមុខតាមសមរភូមិជួរមុខ នៅអ៊ុយក្រែន។ប្រធានសភា Duma ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Putin និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី គឺលោកVyacheslav Volodin បាននិយាយថា៖ « របបទីក្រុងគីវ កំពុងអូសទាញសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបចូលទៅក្នុងសង្គ្រាមដ៏ធំមួយ»។ លោក Volodin បាននិយាយថា សមាជិកសភាអ៊ុយក្រែនកំពុងព្យាយាមបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកអនុញ្ញាតឲ្យទីក្រុងគីវប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលដែនដីរុស្ស៊ី។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img