32.7 C
Phnom Penh
Sunday, October 6, 2024

សម្តេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់សម្ភារប្រើប្រាស់ដល់រដ្ឋបាលស្រុករុក្ខគិរី

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបងៈ សម្ភារប្រើប្រាស់ក្នុងការងារទូទៅសម្រាប់រដ្ឋបាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន១០គ្រឿង ម៉ាសុីនបោះពុម្ព (Printer) ចំនួន១០គ្រឿង ម៉ាសុីនថតចម្លងឯកសារ ចំនួន១គ្រឿង វិទ្យុទាក់ទង ចំនួន៦០គ្រឿង និងម៉ាសុីនភ្លើងចំនួន១គ្រឿង ត្រូវបានធ្វើការប្រគល់ជូនដល់រដ្ឋបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នេះ ។

ពិធីប្រគល់ និងទទួលសម្ភារប្រើប្រាស់របស់សម្តេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាពេលនេះបានធ្វើឡើងនៅក្នុងបរិវេណទីស្នាក់ការបណ្តោះអាសន្នក្រុមការងារទទួលទិញផ្លែតាង៉ែនពីកសិករ នៅទីលានបាល់ទាត់វាលបែកចាន ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមវត្តមានចូលរួមពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុន សែន និងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា ការផ្តល់សម្ភារប្រើប្រាស់សម្រាប់រដ្ឋបាលស្រុករុក្ខគិរីនាពេលនេះគឺជាការយកចិត្តទុកដាក់បំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីលើកកម្ពស់ដល់ការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសហគមន៍ឱ្យបានទាន់ពេលវេលា ស្របតាមតម្រូវការជាក់ស្តែង ដែលប្រជាពលរដ្ឋចង់បាន ៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img