30 C
Phnom Penh
Tuesday, October 8, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម «អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម «អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក»សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម «អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក»។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់អាវុធដ៏គ្រោះថ្នាក់នេះ ក៏ដូចជាគាំទ្រ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជានៅតែប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម “អនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក” ដែលត្រូវបានគេស្គាល់ថាជាអនុសញ្ញាអូតាវ៉ា (Ottawa Convention)។ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំនេះ កម្ពុជាចូលរួមជាអធិបតី និងជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលមានចំណងជើងថា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” នៅថ្ងៃទី ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤»។

បើតាមការថ្លែងរបស់សម្តេចធិបតី សម្រាប់កម្ពុជា បញ្ហាបោសសម្អាតគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះ ដែលបន្សល់ពីសង្គ្រាម នៅតែជាឧបសគ្គសម្រាប់ការអភិវឌ្ឍទាំងមូល រួមទាំងការតភ្ជាប់គម្លាតប្រព័ន្ធឌីជីថល និងការទទួលបានសេវាអ៊ីនធឺណិតប្រកបដោយគុណភាព។ ដោយយល់ឃើញពីភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៨ របស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ UN-ESCAP ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការតាក់តែងគោលនយោបាយជាតិសកម្មភាពមីន ដែលនេះជាលើកដំបូងហើយដែល UN-ESCAP បានចូលរួមក្នុងសកម្មភាពមីន៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img