សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា គឺបានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ ជាពិសេសកុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ បញ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-28-06.jpg)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្រេសមីល ឯ.ក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-28-15-1024x682.jpg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-28-15-1024x682.jpg)
សម្តេចធិបតី បានថ្លែងបន្តថា ទិន្នន័យនៃការនាំចូលទឹកដោះពីក្រៅប្រទេសចូលមកកម្ពុជា គិតជាប្រចាំឆ្នាំមានចំនួន ៩៨ ០០០ តោន ក្នុងមួយឆ្នាំ និងគិតជាថវិកាសរុបប្រមាណ ៧៤៤លានដុល្លារ។ ដូច្នេះហើយទើបក្មេងៗជំនាន់ក្រោយបានទទួលអាហាររូបត្ថម្ភគ្រប់គ្រាន់ ធ្វើឱ្យរាងកាយលូតលាស់បានល្អ កាយសម្បទាមាំមួន ពីព្រោះគុណភាពចំណីអាហារគឺសំខាន់ណាស់ ដោយការបរិភោគគ្រប់គ្រាន់នៅពីក្មេង នឹងផ្តល់ផលល្អនៅពេលចាស់៕
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-28-10-1024x682.jpg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-28-10-1024x682.jpg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-28-17-1024x682.jpg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-28-17-1024x682.jpg)
ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News