សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំអកឱ្យអតីតមេបក្សប្រឆាំងចាស់វស្សាថា គាំទ្រវៀតណាមប្រឆាំងផលប្រយោជន៍ខ្មែរ ពាក់ព័ន្ធគម្រោងព្រែកជីកហ្វូនណនតេជោខណៈវិទ្យាស្ថានសិក្សាស្រាវជ្រាវរបស់វៀតណាមបង្ហាញក្តីបារម្តពីការកសាងព្រែកជីកនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រតិកម្មប្រឆាំងចំពោះ លោក សម រង្ស៊ី និងបានចោទសួរលោក សម រង្ស៊ី ដែលមានចំណេះដឹងខាងសេដ្ឋកិច្ច និងប្រាប់លោក សម រង្ស៊ីថា កុំប្រឆាំង ដើម្បីតែប្រឆាំង ខណៈមានអ្នកប្រឆាំងសម្តេចមួយចំនួន ក៏គេគាំទ្រគម្រោងព្រែកជីកហ្វូនណនតេជោនេះដែរ។ «តើលោកសម រង្ស៊ី ស្រឡាញ់ជាតិ ឬបំផ្លាញជាតិ» នេះជាសំនួរដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីសួរលោក សម រង្ស៊ី។ យ៉ាងណាក៏ដោយ សម្តេច ធិបតីនាយករដ្ឋមន្ត្រីប្តេជ្ញាថា គម្រោងព្រែកជីកហ្វូណនតេជោដាច់ខាតត្រូវតែធ្វើឱ្យបាន ទោះបីគ្មានអ្នកវិនិយោគមកពីក្រៅប្រទេសក៏ដោយ។
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-30_11-35-11.jpg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-30_11-35-16.jpg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-30_11-35-16.jpg)
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New