30 C
Phnom Penh
Saturday, July 27, 2024

សម្តេចធិបតី៖ គិតត្រឹមខែមីនា ឆ្នាំ២០២៤ មានយុវជនចំនួនជាង៣ម៉ឺននាក់ កំពុង ទទួលបានការបណ្តុះបណ្តាល

«គិតត្រឹមខែមីនា ឆ្នាំ២០២៤ មានយុវជនចំនួន ៣៤ ២៦៧នាក់ (ស្រី ៩ ៦០៦នាក់) កំពុងទទួលបានការបណ្តុះបណ្តាល ក្នុងនោះ ចំនួន ១៦ ២៦៧នាក់ (ស្រី ៥ ២២៣នាក់) កំពុងទទួលការបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ កម្រិត១ (CI)។ នេះបើតាម សារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៤។ ក្នុងសារលិខិត ដដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានីភ័យ និងបុគ្គលនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ បន្តអញ្ជើញទៅចុះឈ្មោះចូលរៀនជំនាញនានា នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារនិង បណ្តុះបណ្តាល វិជ្ជាជីវៈ ដែលបន្តចុះឈ្មោះជាប្រចាំ និងបើកថ្នាក់ជាបន្តបន្ទាប់នៅតាមទីរួមខេត្តនានា និងនៅរាជធានីភ្នំពេញ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img