30 C
Phnom Penh
Saturday, July 27, 2024

សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ មានសន្តិភាពទើបយើងមានពេលធ្វើបុណ្យបាន

បើគ្មានសន្តិភាពទេយើងមិនអាចជួបជុំគ្នាកសាងសមិទ្ធផលសម្រាប់ឱ្យកូនចៅយើងបានទេ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា មានសន្តិភាពទើបយើងធ្វើបុណ្យបាន ហើយបើគ្មានសន្តិភាពទេ យើងមិនអាចជួបជុំគ្នាកសាងសមិទ្ធផលសម្រាប់ឱ្យកូនចៅយើងជំនាន់ក្រោយបានទេ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ពេលមានសន្តិភាពប្រជាពលរដ្ឋមានពេលជួបជុំគ្នាធ្វើបុណ្យទាន គោរពប្រតិបត្តិជំនឿសាសនានានា ទៅតាមសេរីភាពរៀងៗខ្លួន។ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើប្រជាពលរដ្ឋបន្តរួមគ្នាធ្វើបុណ្យដើម្បីសន្តិភាព សន្តិភាពដើម្បីធ្វើបុណ្យ ដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺឱ្យកាន់តែមានសក្តានុពលនិយាយដោយឡែក និងថែរក្សាស្ថេរភាពនយោយបាយសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូលនិយាយជារួម។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img