34 C
Phnom Penh
Saturday, June 15, 2024

សម្តេចតេជោ ហ៊ុន សែន រម្លឹកពីការពិការភ្នែកឆ្វេងដោយសារសង្គ្រាម កាលពី៤៩ ឆ្នាំមុន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ រម្លឹកពីការពិការភ្នែកខាងឆ្វេងរបស់សម្តេច ដោយសារសង្គ្រាម កាលពី៤៩ ឆ្នាំមុន (១៦ មេសា ១៩៧៥- ១៦ មេសា ២០២៤)។ នៅលើបណ្តាញទំនាក់ទំនាក់សង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោបានសរសេរថា៖ “ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥- ១៦ មេសា ២០២៤)។ ពេល នោះរយៈពេលនេះខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃ ពេលដឹងខ្លួនទើបខ្ញុំដឹងថាភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត”។សម្តេចតេជោបន្តថា យុវជនដែលមានអាយុ២៣ឆ្នាំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម។ខ្ញុំសម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ដោយមូលហេតុនេះហើយ ទើបខ្ញុំខិតខំបញ្ចប់សង្គ្រាម នាំមកនៅសន្តិភាពឯកភាព ជាតិឯក ភាពទឹកដី បង្កើតនូវការសប្បាយរីករាយជូនប្រជាជន ដូចដែលប្រជាជនយើងកំពុងសប្បាយ ក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ។ សូមរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img