26 C
Phnom Penh
Saturday, July 27, 2024

សម្តេចតេជោ ហ៊ុន សែន៖ ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជាដើម្បីផលចំណេញខាងសេដ្ឋកិច្ច និងឯករាជ្យភាពខាងនយោបាយលើបញ្ហាដឹកជញ្ជូនផ្លូវទឹក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ជាថ្មីថាព្រែកជីកហ្វូណនីតេជោដើម្បីផលចំណេញខាងសេដ្ឋកិច្ចគឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជានឹងឯករាជ្យភាពខាងនយោបាយលើបញ្ហាដឹកជញ្ជូនផ្លូវទឹក ដោយសម្តេចតេជោ បាន ជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះឱ្យបានឆាប់។ សម្តេច តេជោគូសបញ្ជាក់ថា៖ «ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយភាគីកម្ពុជាហើយចិនមិនបានដឹងរឿងនេះទេ។ យើងគ្រាន់តែបានពិភាក្សា និងឱ្យមានការចូលរួមក្នុងការសិក្សា ហើយយើងស្វះស្វែងរកក្រុមហ៊ុនចិនដើម្បីមកវិនិយោគរួមគ្នាជាមួយនិងកម្ពុជា ដើម្បីបង្កើតឡើនូវការផឹកព្រែកមួយនេះ។ ដូច្នេះសូមអ្នកដែលតែងតែចោទប្រកាន់កម្ពុជា អំពីភូមិសាស្ត្រនយោបាយ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះទៅ។ វាជាការឆោតល្ងង់ដែលអ្នកទាំងឡាយធ្វើការលើកឡើងដែលមិនដឹងឬសគល់នៃបញ្ហា។» សម្តេចតេជោ ក៏បានលើកឡើងជំទាស់ទៅនឹងជនល្ងង់ខ្លៅមួយចំនួន ដែលបានលើកឡើងថា ព្រែកជីកហ្វូណនតេជោ និងត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹករបស់ចិនផងដែរ។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្តីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តន៍គម្រោងព្រែកជីកនេះឱ្យខាងតែបាន។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img