ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ថវិកាបន្ថែមដល់បណ្តាខេត្តទាំង២៤ សម្រាប់ត្រៀមជូនដល់អ្នកចត្តាឡីស័ក ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។ ថវិកាបន្ថែមសម្រាប់ត្រៀមដល់អ្នកចត្តាឡីស័កសរុប ៧២៦០លានរៀល។
ខេត្តដែលទទួលបានថវិកានោះរួមមាន៖ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តមានជ័យ ប៉ៃលិន កោះកុង ពោធិ៍សាត់ ព្រះវិហារ កណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី កំពត តាកែវ កំពង់ចាម កំពង់ឆ្នាំង កែបកំពុងស្ពឺ កំពង់ធំ ស្ទឹងត្រែង ព្រះសីហនុ និងខេត្តសៀមរាម។
អត្ថបទ និងរូបភាពដោយ Puthi News