30 C
Phnom Penh
Saturday, July 27, 2024

សម្តេចចៅហ្វាវាំងគង់ សំអុល ផ្តល់ថវិកានិង ស្បៀងដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ឆ្នាំង

ស្តាប់អត្ថបទជាសម្លេង

កំពង់ឆ្នាំង៖ សម្តេចចៅវហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅថ្ងៃទី ១១ខែសីហានេះ បាននាំយកឧបត្ថម្ភថវិកា និងស្បៀង
ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងខេត្តកំពង់ឆ្នាំង។

អំណោយរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងនាពេលនេះ រួមមានមីចំនួន១ពាន់កេះ ទឹកសុទ្ធ១ពាន់កេស អង្ករ១០តោន និងថវិកា២៥លានរៀល
ព្រមទាំង បានឧបត្ថម្ភថវិកាចំនួន ៤០លានរៀលផ្សេងទៀត ដល់មន្ទីរសុខាភិបាលខេត្តសម្រាប់ទិញបំពង់ខ្យល់អុកស៊ីហ្សែន។ ដោយឡែកលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចូលរួមឧបត្ថម្ភអង្ករចំនួន ១២៤តោន។

ខណៈលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមឧបត្ថម្ភ អង្ករចំនួន១៨តោន និងថវិកា ៥លានរៀ និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមឧបត្ថម្ភ
ថវិកាចំនួន ៤០លានរៀល និង ត្រីខកំប៉ុងចំនួន ១០០០យួរ ផងដែរ៕

អត្ថបទនិងរូបភាពដោយ Puthi News

អានបន្ត

spot_img