31 C
Phnom Penh
Sunday, October 6, 2024

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជួយសាងសង់ផ្ទះថ្មី ២ខ្នងជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅខេត្តកំពង់ឆ្នាំង

ស្តាប់អត្ថបទជាសម្លេង

កំពង់ឆ្នាំង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួយសាងសង់ផ្ទះថ្មី ២ខ្នង ជូនដល់គ្រួសារ រងគ្រោះដោយអគ្គិភ័យ ២គ្រួសារ នៅខេត្តកំពង់ឆ្នាំង។ 

នៅថ្ងៃទី៨ ខែកញា ឆ្នាំ២០២១នេះ លោស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត និងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យមើលការសាងសង់ និងនាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ទៅផ្តល់ជូនបន្ថែមទៀតដល់គ្រួសាររងគ្រោះទាំង ២គ្រួសារផងដែរ។

លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផ្ទះទាំង ២ខ្នងនេះ ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានទំហំ ៧ម៉ែត្រគុណ ៥ម៉ែត្រនិងតផ្ទះបាយប្រវែង ៣ម៉ែត្រ សម្រេចសាងសង់បានប្រមាណ ៧០ភាគរយហើយ។

ដោយឡែកលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភអណ្តូងទឹក និង ដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់លំនៅដ្ឋានទំហំ ៣០ម៉ែត្រគុណ៤០ម៉ែត្រ និងដីសម្រាប់បង្ករបង្កើនផលទំហំ ១ហិកតា ដែលមានទីតាំងស្ថិតក្នុងភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក ប្រាក់ សោភ័ណ្ឌ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ២គ្រួសារនេះ ពីមុនមិនមានដីទេ ដោយបានសុំដីបងប្អូនសាងសង់ផ្ទះស្នាក់នៅ  ប៉ុន្តែក្រោយពីត្រូវភ្លើងឆេះផ្ទះអស់ លោកអភិបាលខេត្តបានសម្រេចផ្តល់ដីសង្គមកិច្ចជូនគាត់ ទាំងដីសម្រាប់សាងសង់លំនៅដ្ឋាន ទាំងដីសម្រាប់បង្ករបង្កើនផល។

ប្រជាពលរដ្ឋទាំង២គ្រួសារ បានសម្តែងនូវក្តីរីករាយជាពន់ពេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានផ្តល់ផ្ទះ និងដីដល់ពួកគាត់៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img