31 C
Phnom Penh
Saturday, July 27, 2024

សម្ដេចតេជោ ហ៊ុន សែន ផ្តល់ពូជស្រូវ និងពូជដំណាំ ជាង៧តោន ជូនអតីតយុទ្ធជន១៤១គ្រួសារកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងខេត្តកំពង់ធំ

ស្តាប់អត្ថបទជាសម្លេង

កំពង់ធំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ផ្តល់ពូជស្រូវ និងពូជដំណាំបន្លែបង្ការ ជាង៧តោន ជូនអតីតយុទ្ធជន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងខេត្តកំពង់ធំ ពិពីប្រគល់នោះធ្វើឡើងតាមរយៈលោក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាយឧត្តម សេនីយ៍គន់គីម  នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ស្ថិតនៅ ឃុំក្រយា ស្រុកសន្ទុក។ 

លោក ច័ន្ទ លំផាត់ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលសម្ដេចទាំងទ្វេ និងលោកទេសរដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខនិង ជីវភាព រស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានថ្លែងថា ស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានទទួលផ្ទះថ្មីនិងដីសម្បទានសង្គមកិច្ច ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អស់រយៈពេលជាង៣ ខែកន្លងមកនេះ ដោយបងប្អូនជួបប្រទះនូវការ លំបាកខ្វះខាត មួយចំនួនដូច ជាបញ្ហាភ្លើងអគ្គិសនី បញ្ហាប្រព័ន្ធផ្លូវ និងបញ្ហាទឹកស្អាតសម្រាប់ប្រើប្រាស់។ លោកថាទន្ទឹមនឹងនេះ ក្នុងការកសាង ជីវភាពថ្មី បងប្អូនមានការខ្វះខាតពូជដំណាំមួយចំនួន ដើម្បីបង្កបង្កើនផលលើកស្ទួយជីវភាពគ្រួសារប្រចាំថ្ងៃ។

អតីតយុទ្ធជនទាំង១៤១គ្រួសារ  បានសូមគោរពថ្លែងអំណរ គុណដ៏ជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកទេសរដ្ឋមន្ត្រី  នាយឧត្តមសេនីយ៍ គន់ គីម ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ជូនបងប្អូនអតីតយុទ្ធជនយើងបានទាន់ពេលវេលា៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img