34 C
Phnom Penh
Saturday, June 15, 2024

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំការប្រកួតបាល់ទាត់ផ្ទាល់ រវាង ក្រុមគុនខ្មែរ និងក្រុមបាល់ទាត់ តារាកម្ពុជា

សម្ដេចបានមានប្រសាសន៍ថា ៖ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើ
ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។

ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។
អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំ
ការប្រកួតល្ងាចថ្ងៃ១ឧសភា២០២៤
ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក
ក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)និង
ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យ
គន្ធបុប្ផា។

សម្ដេចបានមានប្រសាសន៍ថា ៖ ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយ
គ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនា
ល្ងាចថ្ងៃ១ឧសភា២០២៤ដោយចាប់
ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ3.4.3។
សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សូមអំពាវនាវសប្បុរសជនចូលរួមជួយ
ថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យ
គន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់
ព្យាបាលដល់កុមារកម្ពុជា។
សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន
២០០លានរៀល។
ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈ
ខ្ញុំសូមទាក់ទងទៅលោកសៀង ទៀង
ដែលមានលេខទូរសព្វ័០១២ ៩៦១៩៧១៕

សម្រាប់ ថវិការដែលទទួលបាននឹងយកទៅជួយដល់មន្ទីរពេទ្យកុមារ នេះបើតាមការបញ្ចាក់នៅលើហ្វេសបុកផេកផ្លូវការរបស់សម្ដេចនៅថ្ងៃទី25 ខែមេសា ឆ្នាំ2024

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img