26 C
Phnom Penh
Saturday, July 27, 2024

សម្ដេចតេជោ មានគំនិតផ្តួចផ្តើម ស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភា មានការពេញចិត្តយ៉ាងខ្លាំង និងសូមអបអរសាទរសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីឈានទៅកំណត់ឱ្យឥស្សរជនកំពូលរបស់ជាតិ ក្នុងមុខតំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសញ្ជាតិខ្មែរតែមួយគត់។

ការផ្តួចផ្តើមគំនិតរបស់សម្ដេចតេជោ គឺជាគតិបណ្ឌិត ដែលមានលក្ខណៈស្នេហាជាតិយ៉ាងខ្ពង់ខ្ពស់ឧត្តុងឧត្តម ដែលនឹងធានានូវឯករាជ្យ និងអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ហើយ រារាំងបាននូវពួកជនឱកាសនិយម ដែលពឹងផ្អែកសញ្ញាតិច្រើនដែលខ្លួនមាន យកបរទេសធ្វើជាបង្អែក ហើយធ្វើនយោបាយប្រជាភិថុត និងធ្វើជាដៃជើងបរទេស ក្នុងការចូលជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

អ្នកនាំពាក្យរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏សូមគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះការ ផ្តួចផ្តើមគំនិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចង្អុលបង្ហាញច្បាប់ស្តីពីការកំណត់ សញ្ជាតិកម្ពុជាតែមួយ ចំពោះថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់កម្ពុជាទាំង៤ ជាអាទិ៍ ត្រូវធ្វើ វិសោធន កម្មរដ្ឋធម្មនុញ្ញ ដែលទាមទារឱ្យមានការអនុម័តដោយសម្លេង២/៣ នៅក្នុងសភាកម្ពុជា។ នេះគឺជាការធានាមួយទៀត ចំពោះកម្ពុជាបច្ចុប្បន្នក៏ដូចជានាពេលអនាគតថា ថ្នាក់ដឹកនាំកម្ពុជា ជាឥស្សរជនស្នេហាជាតិ ស្នេហាឯករាជ្យ អធិបតេយ្យជាតិ ព្រមទាំងស្នេហាលទ្ធិប្រជាធិបតេយ្យ គឺពឹង ផ្អែកលើកម្លាំងប្រជាជាតិទាំងមូល ទាត់ចោលនូវការប៉ុនប៉ងធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង កម្ពុជា ពីសំណាក់ក្រៅប្រទេស៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img