30 C
Phnom Penh
Saturday, July 27, 2024

សម្ដេចក្រឡាហោម ស ខេង អះអាងថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផៃ្ទ បានលើកឡើងថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ និងសន្យាបន្តនូវកិច្ចសហប្រតិបត្តិការនេះជាបន្តទៀតទៅអនាគត។

ក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា ដែលមានទីតាំងនៅក្នុងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ក្រៅពីនេះក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះ លោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមផងដែរ និងបានបង្ហាញក្ដីសង្ឃឹមដែរថា ការផ្សាភ្ជាប់ទំនាក់ទំនរវាងគ្រឹះស្ថានអប់រំប្រទេសទាំងពីរ នឹងរួមចំណែកជួយសម្រួលដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យបាន កាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរនៅក្នុងអាណត្តិការងារ៣ឆ្នាំកន្លងមកនេះ។ ក្រោយពីបញ្ចប់អាណត្តិការងារនៅកម្ពុជា លោកនឹងបន្តខិតខំដើរតួនាទីក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកល​វិទ្យាល័យកាន់ធើវៀតណាម ដើម្បីលើកកម្ពស់វិស័យអប់រំប្រទេសទាំងពីរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img