26 C
Phnom Penh
Saturday, July 27, 2024

សម្ដេចក្រឡាហោម ស ខេង សម្រេចដកតំណែង និងបណ្ដេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ អនុសេនីយ៍ឯក អ៊ុន សំអាន ក្រោយយកកាំភ្លើងបាញ់សត្វឆ្កែ

ស្តាប់អត្ថបទជាសម្លេង

ខេត្តកណ្តាល៖ យោងតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចុះថ្ងៃទី0៤ ខែសីហា ឆ្នាំ២០២១ ដែលទើបទទួលបាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា  សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យ ដោយ “ដកហូតមុខតំណែង ឋានន្តរសក្ដិ និងបណ្ដេញចេញពី ក្របខណ្ឌមន្ត្រីនគរបាលជាតិ” លើលោកអនុសេនីយ៍ឯក អ៊ុន សំអាន អត្តលេខ ៦៥១៤៤ ជានាយរងផ្នែក នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។

ចំពោះករណីលោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ នាយរងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយពីកើតមានករណី យកកាំភ្លើងខ្យល់ ម៉ាក Pietro Beretta ប្រើគ្រាប់ជ័រពណ៌ស បាញ់សត្វឆ្កែ ចំនួន០៣គ្រាប់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ម៉ោង ៦និង៣០នាទីល្ងាច នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ហើយថ្មីៗនេះ ពិនិត្យឃើញថា មានបណ្តាញសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយពីសារសំឡេង របស់លោកអនុសេនីយ៍ឯក អ៊ុន សំអាត និយាយថា “អ្នកខ្លះយាមទាំងយប់ទាំងថ្ងៃ មិនមែនដូចអញមួយអាទិត្យ មកធ្វើការតែមួយថ្ងៃឯណា រកស៊ីប្រាំមួយថ្ងៃព្រលឹមដល់ស្អាង ល្ងាចមកដល់តាខ្មៅវិញ”៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img