26 C
Phnom Penh
Saturday, July 27, 2024

សម្ដេចក្រឡាហោម ស ខេង ណែនាំថែរក្សាពង្រឹងបន្ទាត់នយោបាយ និងដោះស្រាយ បញ្ហាប្រឈមនានានៅមូលដ្ឋាន

ស្តាប់អត្ថបទជាសំឡេង

កំពង់ធំ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះ រដ្ឋបាលខេត្តទាំងអស់ ខិតខំថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជំរុញគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលជាបន្ទាត់នយោបាយមួយក្នុងការពង្រឹងសន្តិសុខសាធារណៈ និងដោះស្រាយ បញ្ហាប្រឈមនានានៅមូលដ្ឋាន។ 

សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា “គោលនយោបាយនេះ ត្រូវការការផ្សព្វផ្សាយ អនុវត្ត និងជំរុញការគាំទ្រពីប្រជាពលរដ្ឋ”។ 

ការថ្លែងនេះរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាស ចូលកាន់មុខតំណែងលោកងួន រតនៈ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១នេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img