30 C
Phnom Penh
Saturday, July 27, 2024

សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ខិតខំបំពេញភារកិច្ច ដើម្បី ឱ្យសម្រេចបានជោគជ័យលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញភារកិច្ចដែលថ្នាក់ជាតិបានផ្ដល់ជូនជាបន្តបន្ទាប់ ដើម្បីចូលរួមធ្វើឱ្យសម្រេចបានជោគជ័យនូវការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ប្រវត្តិសាស្ត្រនៅកម្ពុជា ធ្វើឱ្យថ្នាក់មូលដ្ឋានកាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានលើកឡើងដូចនេះ ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង នាព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ សម្ដេចក៏បានអរគុណ និងសរសើរចំពោះក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ ដែលបានរួមកម្លាំងសាមគ្គីគ្នាចូលរួមគាំទ្រដល់ការបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋខេត្តបាត់ដំបង ជាពិសេសនៅក្នុងស្ថានភាពប្រឈមបង្កឡើយដោយជំងឺកូវីដ-១៩។

ក្រៅពីនេះ សម្ដេចក្រឡាហោម បានប្រាប់ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខ ត្រូវខិតខំធ្វើសកម្មភាពល្អៗឱ្យបានកាន់តែច្រើនបន្ថែមទៀតជាមួយប្រជាពលរដ្ឋ ពិសេសការចុះទៅតាមខ្នងផ្ទះដើម្បីស្វែងយល់ពីជីវភាពពួកគាត់ និងត្រូវខិតខំពង្រឹងសាមគ្គីភាព និងការផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមកសម្រាប់ការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img