ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ សមាគមយុវជនក្រុម៨ បាននាំយកជំនួយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានជាង ៣០០គ្រួសារ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដែលមានជីវភាពទីទ័លក្រ ជាពិសេសដោយសារបញ្ហាជំងឺកូវីដ-១៩ផងនោះ ជាហេតុបណ្តាលឱ្យសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កាន់តែមានការលំបាកខ្លាំងជាងមុន។ ជំនួយទាំងនោះរួមមាន អង្ករ ទឹកបរិសុទ្ធ មីជាតិ ប្រេងឆា ត្រីខ ទឹកត្រី,ថ្នាំប៉ារ៉ា និងជែលលាងដៃសម្លាប់មេរោគកូវីដ-១៩។


សមាគមយុវជនក្រុម៨ ក៏បានណែនាំឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ចួននូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣កុំ និង ៣ការពារ និងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងវីរុសបម្លែងថ្មីប្រភេទDelta។
សូមបញ្ជាក់ថា សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់ លោក ម៉ឹង មករា បានរួមចំណែកក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើន មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជូនដល់ប្រជាពលរដ្ឋនៅទីជនបទ។ ក្នុងការកសាងទាំងនោះរួមមាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងកិច្ចការងារសង្គមផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅទីជនបទ៕










អត្ថបទ និងរូបភាពដោយ៖ Puthi News