31 C
Phnom Penh
Tuesday, December 10, 2024

សមយុទ្ធយោធារួមគ្នារវាងចិននិងរុស្ស៊ីចាប់ផ្តើមនៅភាគពាយព្យប្រទេសចិន

សមយុទ្ធយោធារួមគ្នារវាងកងទ័ពចិន និងរុស្ស៊ីបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទនៅឯមូលដ្ឋានហ្វឹកហ្វឺនមួយកន្លែងក្នុងតំបន់ស្វយ័តនីងសៀហួយ (Ningxia Hui) ភាគពាយព្យប្រទេសចិន។

សមយុទ្ធដែលមានឈ្មោះថា ហ្សាផេដ/អ៊ីនធឺអេកសិន-២០២១ (ZAPAD/INTERACTION-2021) គឺជាសមយុទ្ធយោធារួមគ្នាលើកដំបូងដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩មក។

ពិធីបើកសមយុទ្ធនោះត្រូវបានធ្វើឡើងនៅជើងភ្នំហេឡាន (Helan) ដោយមានការចូលរួមពីកងទ័ពនៃប្រទេសទាំងពីរសរុបជាង១ម៉ឺននាក់ យន្តហោះប្រយុទ្ធ កាំភ្លើងធំ និងរថពាសដែកជាច្រើនប្រភេទផ្សេងៗគ្នា។

លោក លី ស៊ូចេង (Li Zuocheng) សមាជិកគណៈកម្មការយោធាមជ្ឈិមចិនបានប្រកាសចាប់ផ្តើមសមយុទ្ធនោះដោយនិយាយថាវាផ្តោតសំខាន់ទៅលើការប្រឆាំងភេរវកម្ម និងការការពារសន្តិសុខ។ វាក៏ជាប់ពាក់ព័ន្ធនឹងការបង្កើតមជ្ឈមណ្ឌលបញ្ជាការរួមព្រមទាំងការហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថភាពឈ្លបយកការណ៍រួមគ្នា និងការជូនដំណឹងជាមុនពីការវាយប្រហារផងដែរ។

គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នារវាងចិននិងរុស្ស៊ីនេះនឹងបន្តធ្វើឡើងរហូតដល់ថ្ងៃសុក្រ៕

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img
spot_img