26 C
Phnom Penh
Saturday, July 27, 2024

សមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិន គឺជាការបង្ហាញនូវសាមគ្គីភាពគ្នាកាន់តែល្អបន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខក្នុងតំបន់

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងអះអាងថា សមយុទ្ធយោធារវាំងក្នុងទ័ពកម្ពុជានិងចិន ដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ គឺបានធ្វើឲ្យកងទ័ពប្រទេសទាំងពីរទទួលបាននូវការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នាកាន់តែជិតស្និតបន្ថែម រួមចំណែកដល់កិច្ចការពារសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវិឌ្ឍប្រកបដោយចេរភាពក្នុងតំបន់ និងសកលលោក។ ថ្លែងនៅក្នុងឱកាសបិទសមុទ្ធនាគមាសឆ្នាំ២០២៤រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរ៍ ដោះប្រជាជនចិន នាថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជុំសែនរីករាយ ដែលស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា សមយុទ្ធនាគមាស ដែលបានប្រព្រឹត្តទៅលើប្រធានបទប្រឆាំងភេរវកម្ម នឹងសង្គ្រោះមនុស្សធម៌រវាងកងទ័ពនៃប្រទេសកម្ពុជា និងចិននាពេលនេះបានបង្ហាញថា«កងទ័ពទាំងពីរបាន ពង្រឹងនូវស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណីល្អប្រសើរ បង្កើនការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ សម្រាប់ការឆ្លើយតបការគំរាមកំហែង សន្តិសុខគ្រប់បែបយ៉ាង នាំមកនូវផលប្រយោជន៍សុភមង្គលដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ រួមវិភាគទានដល់ការគាំទ្រគាំពារ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក»។ នាយឧត្តមសេនីយ៍បានលើកឡើងទៀតថា សមយុទ្ធនាគមាសឆ្នាំ២០២៤នេះ បានដំណើរការទទួលបានជោគជ័យនាពេលនេះគឺវាបានកើតចេញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពនៃប្រទេសទាំងពីរ(កម្ពុជា-ចិន) ក្នុង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img