30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ច៣ខណ្ឌ ដេញចាប់ជនសង្ស័យបាន២នាក់ ក្រោយធ្វើសកម្មភាពលួចកាត់ខ្សែអ៊ុបទិក​ នៅកណ្តាលរាជធានីភ្នំពេញ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ សមត្ថកិច្ច៣ខណ្ឌ បានដេញចាប់ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាព លួចកាត់ខ្សែអ៊ុបទិក នៅចំណុចទល់មុខផ្ទះលក់ម៉ាស៉ីនត្រជាក់មួយកន្លែង ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ៣:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ 

នៅក្នុងករណីនេះ​ ជនសង្ស័យបានរត់ចោលសុំណុំខ្សែកាបអ៊ុបទិក ខណៈសមត្ថកិច្ចតាមទាន់កំពុងធ្វេីសកម្មភាព។ ភ្លាមៗនោះសមត្ថកិច្ចបានដេញប្រផាប់ចាប់ប្រភីង​ តាមពីក្រោយជនសង្ស័យដែលមានគ្នាចំនួន​ ៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស្កូពី ពណ៌ផ្កាឈូក ចាប់ពីខណ្ឌបឹងកេងកង រហូតដល់ផ្លូវ១៥៤ កែងផ្លូវ៨១ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ​ ដោយចាប់បានជនសង្ស័យម្នាក់ នៅចំណុចផ្លូវ១៥៤ និងដកហូតបានកាបូបស្ពាយ ពណ៌ខ្មៅ នៅក្នុងនោះមាន ដង្កាប់ កន្ត្រៃកាត់ដែក និងកាំបិតបុ័ងតោ រួមទាំងសម្ភារសម្រាប់ធ្វើសកម្មភាពលួចមួយចំនួនទៀត។ 

ក្រោយមកសមត្ថកិច្ចបានឡើងទៅឆែកនៅក្នុងផ្ទះប្រជាពលរដ្ឋ និងចាប់ខ្លួនបានម្នាក់ទៀត ដែលកំពុងរត់ពួននៅក្នុងបន្ទប់ជាន់ទី២នៃផ្ទះសំណាក់មួយកន្លែង​ នៅផ្លូវ៨១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងរាំង ដើម្បីធ្វើការសាកសួរ រង់ចាំចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img