29 C
Phnom Penh
Saturday, December 14, 2024

សមត្ថកិច្ចព្រំដែនកម្ពុជា-ថៃ ទទួលពលរដ្ឋខ្មែរ០៣នាក់ វិលត្រឡប់ពីប្រទេសថៃ

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានទទួលប្រជាពលរដ្ឋខ្មែរចំនួន០៣នាក់ (ស្រី១នាក់ ក្មេង១នាក់) ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ នៅត្រង់ចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព និងភូមិរស្មី ឃុំជ្រៃសីមា ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

សមត្ថកិច្ចបានដឹងថា ការទទួលពលរដ្ឋខ្មែរចំនួន០៣នាក់នេះ ដោយពួកគាត់អះអាងថា បានទៅធ្វើពលករនៅប្រទេសថៃយូរឆ្នាំមកហើយ និងដោយនឹករឭកស្រុកកំណើតពេក ក៏សម្រេចចិត្តត្រឡប់មកវិញ។ ពួកគេត្រូវបាននាំយកទៅសាកសួរ និងអប់រំណែនាំ រួចកម្លាំងការពារព្រំដែនបានប្រគល់ឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យកូនភ្នំ៣២ ដើម្បីពិនិត្យជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃកម្លាំងការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងតែងតែទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញច្រើនលើកនៅត្រង់ចំណុចនៃភូមិគីឡូ១៣ នៃឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូល ខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img