31 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចបង្រ្កាបកញ្ឆាខុសច្បាប់ ប្រមាណ៥ម៉ឺនដើម ឃាត់ខ្លួនជនជាតិវៀតណាមបាន២នាក់

មណ្ឌលគិរី៖ ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ពាក់ព័ន្ធករណីដាំកញ្ឆាខុសច្បាប់ ប្រមាណ៥ម៉ឺនដើម កាលពីព្រឹកថ្ងៃទី១៥ មេសា នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

តាមចម្លើយសារភាពថា ពួកគេគ្រាន់តែជាកម្មករដាំ និងថែរក្សា ឱ្យថៅកែរបស់ពួកគេតែប៉ុណ្ណោះ ។ ចំណែកថៅកែបានរត់គេចខ្លួនភ្លាមៗ អំឡុងការបង្ក្រាបនោះ។ តាមប្រភពថា ផ្ទៃដីដាំកញ្ឆានេះជាកម្មសិទ្ធិរបស់លោក ម៉ៅ ធនារក្ស អតីតប្រធានមន្ទីរសាធារណការខេត្តមណ្ឌលគិរី ។
លោក ម៉ៅ ធនារក្ស មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។ បើទោះបីជាយើងបានព្យាយាមទូរសព្ទទៅជាច្រើនលើកក្ដី ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img