30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបង្ក្រាបករណីជនទំនើង ថ្លើមពាសមេឃ ផ្ទុះអាវុធ០២គ្រាប់ បង្កឡើងដោយជនជាតិចិន កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ ។

ខេត្តព្រះសីហនុ ៖កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៣០នាទី ទៀបភ្លឺ នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ  មានករណីផ្ទុះអាវុធចំនួន០២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី០១ដើម ចេញពីចង្កេះ រួចបាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន០២គ្រាប់ បណ្តាលឱ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់។

 បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី០១ដើម។

       +ខូចខាត៖ ទ្វារកញ្ចក់ ០១ផ្ទាំង ។

      -ជនសង្ស័យឈ្មោះ GU SAN QIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E46927678 ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

       +វត្ថុតាងចាប់យកបាន៖

         -កាំភ្លើងខ្លី០១ដើម ម៉ាកSIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់ៈ 66B087323

         -បង់កាំភ្លើង០១ មានគ្រាប់ចំនួន៨គ្រាប់ (ប្រភេទ៩mm)។

          ចំពោះជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img