30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបង្ក្រាប ក្រុម ចាប់ ឃុំឃាំងមនុស្សជំរិតទារប្រាក់ បានចំនួន០៥នាក់

ស្តាប់អត្ថបទជាសម្លេង

ខេត្តព្រះសីហនុ ៖ បើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោយពេលទទួលបានពាក្យបណ្ដឹងពីក្រុម ជនរងគ្រោះក៍បាន ធ្វើការស្រាវជ្រាវបង្ក្រាប ករណី ចាប់ឃុំបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ (រវាងជនជាតិចិន និងជនជាតិចិន)  នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨។

      ហេតុការណ៍នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលពាក្យបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Wen ShangQian ថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨ មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន បានទូរស័ព្ទប្រាប់គាត់ថា កំពុងចេញធ្វើដំណើរទៅកំពង់ផែ ដោយមានរថយន្ត០១គ្រឿង ម៉ាក HIGHLANDER ពណ៌ស មកទទួលនៅចំណុចមុខស្ថាននីយប្រេង PTT អូរបី ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកស្រាប់តែបាត់ដំណឹងរហូត។ លុះដល់វេលាម៉ោង២១ ថ្ងៃ.ខែ.ឆ្នាំដដែល ស្រាប់តែជនរងគ្រោះឈ្មោះ Yi GengFa បានឆាតមកខ្ចីប្រាក់គាត់ចំនួន៨,០០០Yuan បានប្រហែលជាមួយម៉ោងក្រោយ ស្រាប់តែជនរងគ្រោះសុំខ្ចីចំនួន៦ ០០០ដុល្លារ ថែមទៀត តែគាត់មិនបានវេរអោយទេ ដោយមានការសង្ស័យគាត់ក៏មកប្តឹងសមត្ថកិច្ចតែម្តង។ បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងត្រួតពិនិត្យកាំមេរ៉ាសុវត្ថិភាពតាមដងផ្លូវ រហូតឈានដល់កំណត់បានអត្តសញ្ញាណរថយន្ត ដែលជនសង្ស័យប្រើប្រាស់ជាមធ្យោបាយចាប់ជំរិតជនរងគ្រោះ គឺរថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-1799 ។ កម្លាំងជំនាញបានបន្តការស្រាវជ្រាវ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន០៥នាក់ ជាបន្តបន្ទាប់ និងរំដោះបានជនរងគ្រោះឈ្មោះ Yi GengFa ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះដៃ បង្ខាំងទុកនៅផ្ទះមួយល្វែង ដែលមានទីតាំងស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

     -ជនរងគ្រោះឈ្មោះ  Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ លិខិតឆ្លងដែនលេខៈ E87002497 មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

     +ជនរងរបួស៖ បែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសងខាង ដោយត្រូវជនសង្ស័យដាក់ខ្នោះដៃ ។

     -ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖

       ១-ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

       ២-ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

       ៣-ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

       ៤-ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

       ៥-ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

     +វត្ថុតាងចាប់យកបាន៖

       -ខ្នោះដៃ០១គូរ (ដាក់ជាប់ដៃជនរងគ្រោះ)

       -សោរដោះខ្នោះដៃចំនួន០២

       -រថយន្ត០២គ្រឿង៖

          ១-ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-1799 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស)

          ២-ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BB-0150 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស)

 ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img