30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សច្រើននាក់ ក្នុងហាងផឹកស៊ីមួយកន្លែង ដែលលួចលាក់ផឹកស៊ីច្រៀងខារ៉ាអូខេ ក្នុងម៉ោងបម្រាមគោចរ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងហាងផឹកស៊ីមួយកន្លែង មានស្លាកយីហោ ផ្ទះផាតធី ដែលបានលួចលាក់បើកខារ៉ាអូខេនៅខាងក្នុង នៅវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ២៦១ កែងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលកំពុងចុះប្រតិបត្តិការណ៍នៅទីតាំងខាងលើ បានឱ្យដឹងថា ហាងផឹកស៊ីដែលមានស្លាកយីហោ ផ្ទះផាតធី បានលួចលាក់បើកការ៉ាអូខេ នៅផ្នែកខាងក្នុង និងបិទទ្វារនៅផ្នែកខាងក្រៅ។ ក្នុងពេលចុះបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ ក្នុងនោះមានស្រីចំនួន ៨នាក់ ដែលកំពុងធ្វើសកម្មភាពច្រៀងលេងកម្សាន្តយ៉ាងសប្បាយ អំឡុងពេលសមត្ថកិច្ចកំពុងចុះល្បាត និងអនុវត្តបម្រាមគោចរក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បន្ទប់ការ៉ាអូខេនៅទីនោះមានចំនួន ៧ ហើយសមត្ថកិច្ចឆែកឃើញ១បន្ទប់ កំពុងផឹកស៊ីច្រៀងរាំយ៉ាងសប្បាយនៅផ្នែកខាងក្នុង។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុលើមនុស្សដែលជាប់ពាក់ព័ន្ធផ្នែកនៅខាងក្នុង ធ្វើការយកសំណាក រួចទើបបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img