32 C
Phnom Penh
Sunday, December 8, 2024

សមត្ថកិច្ចថៃ ចាប់ពលករខ្មែរ២០នាក់ បញ្ជូនមកឱ្យសមត្ថកិច្ចកម្ពុជា តាមច្រកអូរបីជាន់

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ ៖ ទាហានឈុតខ្មៅថៃ អនុសេនាធំ លេខ១៣.០២ បានទប់ស្កាត់ និងឃាត់បានប្រជាពលរដ្ឋខ្មែរប្រុសស្រីចំនួន២០នាក់ នៅ ចំណុច ភូមិប៉ាយខៀវ ឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ។ បន្ទាប់ មកប្រជាពលរដ្ឋទាំងនោះ ត្រូវបានបញ្ជូនទៅឱ្យតម្រួត នៃអធិការដ្ឋានក្លងណាំសៃ ស្រុកអារញ្ញា ដើម្បីមានវិធានការបន្ត នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

ក្រោយមកពួកគេត្រូវបានបញ្ជូនមកឱ្យសមត្ថកិច្ចក្ពុជា តាមច្រកអូរបី ជាន់ នៃស្រុកអូរជ្រៅ ។ នេះបើយោងតាមការឱ្យដឹងពីលោក វរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥។

សូមបញ្ជាក់ថា ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌរួច គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ បានសម្រុកឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយ ខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនមកខ្មែរវិញ ជា បន្តបន្ទាប់ ដែលពួកគេបានចាញ់បោក ការឃោសនា អូសទាញរបស់មេខ្យល់។ មួយវិញទៀតខាងសមត្ថិច្ចកម្ពុជា ក៏មានវិធានការរឹត បន្តឹងក្នុងការទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ របស់ប្រជាពលរដ្ឋផងដែរ។ ទោះជាយ៉ាងណាក៏នៅមានការ ឆក់ល្វែងខណ: សមត្ថកិច្ចកម្ពុជា ក៏ បានទប់ស្កាត់ ប្រជាពលរដ្ឋខ្លួន និងបានធ្វើការអប់រំ ណែនាំរួចឱ្យពួកគាត់ វិលត្រឡប់ទៅលំនៅឋានរៀងៗ ខ្លួនវិញ ។

ទន្ទឹមនោះ ដែរគេ ក៏សង្កេតឃើញប្រជាជនថៃ ក៏មានបំណងលួច ឆ្លង ដែនមកធ្វើការនៅកម្ពុជាផងដែរ ហើយក៏ត្រូវសមត្ថកិច្ចថៃ ក៏ដូចជា សមត្ថកិច្ចកម្ពុជា បានទប់ស្កាត់ការឆ្លងដែនខុសច្បាប់នៅក្នុងដំណាក់កាល នៃប្រទេសទាំងពីរ កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img