30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចថៃ ចាប់បានពលករចំណាកស្រុកកម្ពុជា៣៧នាក់ គ្រោងឆ្លងដែនចូលមកកម្ពុជា ត្រូវបានឃាត់ខ្លួន

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ពលករចំណាកស្រុកចំនួន៣៧នាក់ ដែលគ្រោងលួចឆ្លងដែនខុសច្បាប់ ចូលមកក្នុងទឹកដីកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១:៤០នាទី រំលងអធ្រាត្រ ឈានថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា អ្នកទាំង៣៧នាក់នោះ មានពលករខ្មែរចំនួន​២៦នាក់ និងពលករថៃចំនួន១១នាក់។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនទៅឱ្យក្រុមការងារចម្រុះច្រកអូរបីជាន់ ចាត់ការការតាមនីតិវិធី និងបានណែនាំកុំឱ្យបន្តចាញ់បោកមេខ្យល់តទៅទៀត ព្រោះការលួចឆ្លងដែន ជាទង្វើខុសច្បាប់ ប៉ះពាល់ដល់សេចក្ដីសុខរបស់ពលរដ្ឋ និងខាតបង់ប្រាក់កាស។

សូមបញ្ជាក់ថា ការបង្ក្រាបនេះបានធ្វើឡើងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ​វរការពាព្រំដែនលេខ៥០៣ និងអនុវត្តដោយកម្លាំងកងការពារព្រំដែនលេខ៥០៣

កងពលតូចថ្មើរជើងលេខ៥១ និងនគរបាលព្រំដែនគោកលេខ៩១១៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img