30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចជំនាញ ឃាត់រថយន្ត២គ្រឿង ដឹកបង្គា១២តោន មានសារធាតុគីមីប៉ះពាល់ដល់សុខភាព

កំពត៖ អាជ្ញាធរខេត្តកំពត បានស្ទាក់ចាប់រថយន្តចំនួន ២គ្រឿង ដែលដឹកបង្គាសង្ស័យមានសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ នៅចំណុចផ្លូវជាតិលេខ៣៣ ត្រង់ចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើយោងតាមការឱ្យដឹងពីប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក លោក ង៉ែត សាវឿន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ដោយមានអាជ្ញាធរ មន្ត្រីនគរបាល មន្ត្រីកាំកុងត្រូល មន្ត្រីជលផល និងមន្ត្រីមកពីសាលាខេត្តកំពតប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដោយមានការសម្របសម្រួលពី លោក ឈា រីម៉ារ៉ូ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពតផងដែរ។ ចំពោះករណីចាប់រថយន្តខាងលើនេះ សង្ស័យដឹកបង្គាមានសារធាតុគីមីដែលចាក់ចាហួយនៅខួរក្បាលធ្វើឱ្យបង្គានីមួយៗឡើងគីឡូធ្ងន់ភ្នែកជញ្ជីង។

លោកប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានបញ្ជាក់ថា រថយន្តចំនួន ២គ្រឿងនេះបានដឹកបង្គា និងក្ដាមថ្ម ហើយមានមឹកសរុបចំនួន ៦១០កេស ស្មើរនឹង ១២តោន ដែលម្ចាស់នាំមកពីវៀតណាម និងមិនទាន់មានច្បាប់គ្រប់គ្រាន់ទេ។ ការដឹកជញ្ជូនបង្គានេះខាងជំនាញបានរកឃើញថា បង្គានៅក្នុងកេសនីមួយៗ សុទ្ធតែត្រូវបានចាក់ចាហួយនៅខួរក្បាលបង្គា ហើយសមត្ថកិច្ចជំនាញនឹងធ្វើការដុតកម្ទេចចោល។ ការចាក់ចាហួយក្នុងខួរក្បាលបង្គានេះ មានសារធាតុជាតិគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែល ទិញយកទៅបរិភោគ៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img