26 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ៥នាក់បន្ទាប់ពីលួចរថយន្តនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយនគរបាលញខណ្ឌពោធិ៍សែនជ័យ បានធ្វើស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ ដែលពាក់ព័ន្ធក្នុងករណីលួចរថយន្តសាំងយ៉ុងមួយគ្រឿង នៅក្នុងភូមិចាក់ជ្រូក សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  ។
ក្រោយពីការឃាត់ខ្លួនបានភ្លាមៗក៏នាំខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍ដែនជ័យតែម្ដង។

ការឃាត់ខ្លួនខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ   រាធានីភ្នំពេញ។ 

ជនសង្ស័យខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងនោះមានស្រីម្នាក់ និងប្រុស៤នាក់ ភ្លាមៗក្រុមជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចខ្លះៗថា ពួកគេគឺជាក្រុមចោរលួចរថយន្តសាំយ៉ុងនៅក្នុងចាក់ជ្រូក សង្កាត់សំរោងក្រោម កាលពី៣ថ្ងៃមុនពិតមែន។

ប៉ុន្តែជាក់ស្ដែងក្រោយពេលឃាត់ខ្លួននគរបាលពុំរកឃើញរថយន្តនោះទេ ដោយពុំទាន់ដឹងថា តើក្រុមនេះយកទៅលាក់ទុក លក់ ឬបញ្ចាំនៅទីណានៅឡើយ ភ្លាមៗសមត្ថកិច្ចបានដកហូតបានតែម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ឆ្នាំ២០២៣ ខណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KG-8209។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យចូលលួចរថយន្តម៉ាកសាំងយ៉ុង ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AC-5435 របស់បុរសម្នាក់ឈ្មោះឡឹង សេរីវុធ អាយុ២៩ឆ្នាំ មុខរបរដឹកសម្ភាររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌសែនជ័យ ។

បើតាមបុរសជាម្ចាស់រថយន្តបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុគាត់បានយករថយន្តខាងលើទៅផ្ញើរទុកដូចរាល់ដង បន្ទាប់មកក៏បានចូលទៅសម្រាកនៅក្នុងផ្ទះ រហូតមកដល់វេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បុរសជាម្ចាស់បានទៅយករថយន្តដើម្បីបើកទៅដឹកអីវាន់រោងចក្រ ក៏ស្រាប់តែបាត់មិនឃើញទើបបង្កការភ្ញាល់ផ្អើលតែម្តង ។

បុរសជាម្ចាស់រថយន្តបានបន្តទៀតថា ភ្លាមៗនោះក៏បានឆែកកាមេរ៉ាសុវត្តិភាពដែលបំពាក់នៅផ្ទះកើតហេតុនោះមើល បានឃើញជនសង្ស័យចូលទៅលួចរថយន្តគាត់នៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញសកម្មភាពជនសង្ស័យចូលលួចរថយន្ត ក៏បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោម ដើម្បីអោយជួយអន្តរាគមន៍ស្រាវជ្រាវរកក្រុមជនសង្ស័យដើម្បីចាត់ការតាមនិតិវិធីនិងស្វែងរករថយន្តរបស់គាត់មកធ្វើការរកស៊ីវិញ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img