30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចចម្រុះ ឃាត់សាឡងបូមខ្សាច់៤គ្រឿង ដែលបូមខុសច្បាប់អាជ្ញាបណ្ណអនុញ្ញាត

ភ្នំពេញ៖ កម្លាំងចម្រុះ​ក្រសួងរ៉ែ និងថាមពល បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឃាត់សាឡង់ បូមខ្សាច់ចំនួន៤ នៅទន្លេមេគង្គក្រោម​ និងទន្លេបាសាក់​ ។ 

កម្លាំងចម្រុះ​ បានឃាត់សាឡង់នៅទន្លេមេគង្គក្រោមកោះនរា ក្នុងទឹកដីរាជធានីភ្នំពេញចំនួន១ គ្រឿង បូមខុសដែនអាជ្ញាបណ្ណ និងសាឡង់ចំនួន៣ទៀត នៅទន្លេបាសាក់ក្នុងទឹកដីខេត្តកណ្តាល ដែលជ្រកក្រោមអាជ្ញាបណ្ណសិប្បកម្ម តែការអនុវត្តការបូមប្រើទុយោធំលើសការអនុញ្ញាត និងការដឹកជញ្ជូនចំណុះទូកខុសពីច្បាប់អនុញ្ញាត។

តាមមន្រ្តីក្រុមការងាររបស់ក្រសួងរ៉ែ និងថាមពល​ បានឲ្យដឹងថា​ សម្រាប់ម្ចាស់សាឡង់ និងសិប្បកម្ម ទាំងនេះនឹងត្រូវពិន័យតាមច្បាប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវឱ្យបងប្អូនអាជីករខ្សាច់សំណង់ទាំងអស់ មេត្តាចូលរួមអនុវត្តច្បាប់ និងត្រូវតាមបច្ចេកទេសដែលក្រសួងបានកំណត់ទាំងអស់គ្នាក្នុងការប្រកបអាជីវកម្មរ៉ៃខ្សាច់សំណង់ប្រកបដោយចីរភាព រក្សាបរិស្ថានសង្គម និងការចូលរួមបង់សួយសារចូលរដ្ឋស្របច្បាប់ទាំងអស់គ្នា៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img