26 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចខណ្ឌពោធិសែនជ័យ ចាប់ខ្លួនសង្ឃក្លែងក្លាយ០៧នាក់ និងអ្នកបើកបររថយន្តម្នាក់ កំពុងធ្វើសកម្មភាពបិណ្ឌបាត្រ

ភ្នំពេញ ៖ ក្រុមមនុស្ស០៧នាក់ដែលក្លែងធ្វើជាព្រះសង្ឃ និងអ្នកបើកឡានម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាក់ស្ដែង កាលពីព្រឹកថ្ងៃ ទី១៣ ខែមករា ឆ្នាំ ២០២៣ ខណៈក្រុមនេះ កំពុងធ្វើសកម្មភាព ដើរបិណ្ឌបាតតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក វរសេនីយ៍ឯក ម៉ន វុធី អធិការ នៃ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ  បានឱ្យដឹងថា ក្នុងពេលដែលកំពុងល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញសកម្មភាពរបស់ក្រុមមនុស្សខាងលើកំពុងដើរបិណ្ឌបាត្រតាមខ្នងផ្ទះប្រជាពលរដ្ឋ ក៏៏ចាប់ឃាត់ខ្លួនតែម្តង។ លោកបន្តថា បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ៖ រថយន្ត ចំនួន០១គ្រឿង បាត្រសម្រាប់ដាក់បាយ ចំនួន ០៧គ្រឿង  ,ឆ័ត្រ បាំងថ្ងៃចំនួន០៧ ស្បង់ចីវរ មួយ ចំនួន និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង  បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img