30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចក្រុងព្រះសីហនុ បញ្ជាក់ថា ករណីឃើញទូកកន្ទុយវែងសំរាប់ស្ទូចត្រីមួយគ្រឿងបានលិច ប្រហែល​ ២០ម៉ែត្រ​ ពីមុខឆ្នេរហាវ៉ៃ គឺបានលិចតាំងម៉ោង​ ៤​ទៀបភ្លឺ​ ថ្ងៃទី​៧​ ខែមិថុនា​ ឆ្នាំ២០២៤​។

តាមការសាកសួររបស់នគរបាលចរាចរណ៍ផ្លូវទឹក ទៅកាន់ប្រពន្ធម្ចាស់ទូកបញ្ជាក់ថា​ ទូករបស់គាត់បានចតទុកប្រហែល២០ម៉ែត្រពីឆ្នេរ​ ពុំមានដឹកភ្ញៀវឡេីយ​ ហេីយគាត់ប្រាប់បន្តថា​ មូលហេតុដែលទូករបស់គាត់លិចដោយសារទូករបស់គាត់ជ្រាបទឹកតាមបាតខាងក្រោម​ ហេីយម៉ូទ័របូមទឹកអូតូក៏ខូច​ ទេីបបណ្តាលអោយជ្រាបទឹកលិចតែម្តង​ ។
​ ម្ចាស់ទូកខាងលេីមានឈ្មោះ​ ស៊ុ​ សារ៉ាត់​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ មុខរបរ​ម្ចាស់ទូកកន្ទុយវែងស្ទូចត្រី​ មានស្រុកកំណេីតឃុំល្វា​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ បច្ចុប្បន្នស្នាក់នៅភូមិ១​ សង្កាត់៤​ ក្រុង-​ខេត្តព្រះសីហនុ​ ។
​ ប្រពន្ធម្ចាស់ទូកបញ្ជាក់បន្ថែមថា​ នៅវេលាម៉ោង​ ១៤​ និង១០នាទី​ ថ្ងៃខែឆ្នាំដដែល​ ប្តីរបស់គាត់បានពឹងទូកអ្នកស្គាល់គ្នា​ មានមនុស្សប្រុសចំនួន​ ៣នាក់ដេីម្បីជួយស្តារទូក​ អូសយកទៅជួសជុលហើយ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img