30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបក្រុមចាប់ជំរិតនៅមួយក្រុមធំ រវាងជនជាតិចិនទៅលើជនជាតិចិន កាលពីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នា២០២១

ខេត្តព្រះសីហនុ៖ នៅក្រុងព្រះសីហនុមានករណីជនជាតិចិនចាប់ជំរិតជនជាតិចិន១ករណី បានកើតឡើងកាលពីវេលាម៉ោងជាង០៩ល្ងាច ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២១។ 

លោក សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះសីហនុកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថបានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំ រវាងជនជាតិចិន និងជនជាតិចិន ជុំវិញបញ្ហានេះកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបាន

-ចុះបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច កាសុីណូ សុីហាវយីងហួយ  ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

ក្នុងនោះដកហូតបានអាវុធចំនួន០៧ដើម វែង០២ដើម ខ្លី០៥ដើម ។

-ឃាត់មនុស្សបានចំនួន១៤នាក់ (ស្រី០១នាក់) ជាជនជាតិចិន។

ក្នុងករណី ការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់នេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ នឹងបន្តនីតិវិធីទៅតាមច្បាប់៕ 

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img