30 C
Phnom Penh
Saturday, July 27, 2024

សត្វស្ទាំងកំពុងរងការគំរាមកំហែង ដោយការបាត់បង់ ទីជម្រក និងការបរបាញ់តាមរំខានពីមនុស្ស

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ សត្វស្ទាំងវាចូលចិត្តរស់នៅក្នុងព្រៃស្ងួតត្រូពិកដែលបើកចំហ និងទីវាលនៅក្នុងព្រៃ។ សត្វនេះត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រកតាមរយៈការបាត់បង់ព្រៃ ហើយការបរបាញ់ និងការតាមរំខានដោយមនុស្ស គឺជាការគំរាមកំហែងបន្ថែមមួយកម្រិតទៀត ខណៈគម្រោង USAID ព្រៃឡង់បៃតង កំពុងអភិរក្ស។

ប្រភេទសត្វនេះច្រើនតែទុំនៅលើដើមឈើរយៈពេលយូរ ហើយការហោះហើរមានទិសដៅច្បាស់លាស់ជាមួយនឹងស្លាបយ៉ាងរហ័ស។ វារស់និងធ្វើសំបុកនៅក្នុងប្រហោងដើមឈើ។

សូមបញ្ជាក់ថា សត្វស្ទាំងមានស្លាបស្រួចចុងខ្នងស គឺជាបក្សីមានទំហំមធ្យមប្រវែង ២៣ – ២៨ ស.ម. មានស្លាបប្រវែង ៤២ – ៤៩ ស.ម.មានទម្ងន់ ៥៧ក្រាម ដែលមានកន្ទុយធំ និងវែង។ ពួកវាស៊ីសត្វល្អិតធំៗ និងបក្សីតូចៗ រួមទាំង កង្កែប ពស់ និងជីងចក់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img