ស្តាប់អត្ថបទជាសម្លេង
ខេត្តព្រះសីហនុ៖ សត្វកម្រចំនួន ៣ក្បាល រួមមាន សត្វអាញី ចំនួន១ក្បាល សត្វពង្រូល ១ក្បាល និងសត្វទោច ១ក្បាល ត្រូវបានអ្នកអភិរក្សនាំយកទៅពន្លែងនៅព្រៃធម្មជាតិ ដើម្បីឲ្យសត្វនេះបានរស់រានមានជីវិតឡើងវិញ នាចុងសប្តាហ៍នេះ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វព្រៃកម្រទាំង៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រលាញ់អភិរក្សសត្វនិងលែងសត្វជាបន្តបន្ទាប់។
ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះមកឲ្យពន្លែងវិញ, លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវឲ្យពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការលែងសត្វឲ្យរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៏បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕
អត្ថបទ នឹងរូបភាពដោយ៖ Puthinews