30 C
Phnom Penh
Saturday, July 27, 2024

សត្វត្រយ៉ងចង្កំក-ស ដែលជិតផុតពូជពីលោកនេះទៅហើយ  ត្រូវប្រទះឃើញ៨៣ក្បាល នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង:ត្រយ៉ងគឺជាសត្វស្លាបមួយប្រភេទដែលត្រូវបានអភិរក្ស   ដោយសារតែបក្សីប្រភេទនេះកំពុងស្ថិតក្នុងបញ្ជីក្រហម  ដែលស្ទើរតែនឹងផុតរលុតពីភពផែនដីទៅហើយ។ តែថ្មីៗសត្វត្រយ៉ងចង្កំក-ស  ត្រូវគេប្រទះឃើញ១ហ្វូង  នៅចំណុចភូមិកោះស្រឡាយ  ឃុំកោះស្រឡាយ ស្រុកសៀមបូក  ខេត្តស្ទឹងត្រែង។

លោកឡេង  ថុល  មន្ត្រីអង្គការអភិរក្សសត្វត្រយ៉ង ប្រចាំខេត្តស្ទឹងត្រែងហៅកាត់ ACCB (Angkor Center for Conservation of Biodiversity) បានឱ្យដឹងថា  សត្វត្រយ៉ងចង្កំក-ស  គឺជាសត្វកម្រ  ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វស្លាប។ ហើយបច្ចុបប្បន្នសត្វត្រយ៉ងត្របានប្រទះឃើញរកស៊ីតាមត្រពាំងក្បែរៗស្រែ និងចម្ការអ្នកស្រុក  ស្ថិតក្នុងភូមិកោះស្រឡាយ ។

លោកបន្តថា  កាលពីចាប់ផ្តើមអភិរក្សដំបូងគឺវាមានតែ៤ ទៅ៥ក្បាលប៉ណ្ណោះ   តែក្នុងរយ:ពីរខែចាប់ពីខែសីហា  រហូតមកដល់ ខែកញ្ញា  ឆ្នាំ២០២១នេះ   វាមានចំនួនកើនឡើងរហូតដល់ទៅ៨៣ក្បាលហើយ។

ទន្ទឹមនឹងចំនួនកើនឡើងយ៉ាងដូច្នេះ  លោកថា  ក្រុមការងាររបស់លោកនឹងធ្វើការស្រាវជ្រាវបន្តទៀត ឱ្យបានច្បាស់លាស់   ក្រែងពួកវាបានហោះហើរចេញពីតំបន់អភិរក្សផ្សេងៗ  ហើយមកតាំងលំនៅរស់នៅតំបន់នេះវិញ។

លោកបន្តទតថា  សត្វត្រយ៉ងចង្កំក-ស វាមានប្រយោជន៍ខ្លាំងសម្រាប់បរិស្ថាន  វាស៊ីកូនកង្កែប  ក្អាត់  ជន្លេន  និងសត្វល្អិតមួយចំនួនទៀតជាអាហារ  ភាគច្រើនពួកវាធ្វើសប្បុកលើដើមឈើធំខ្ពស់  និងមានទីជម្រកនៅតាមតំបន់ ខ្ពង់រាប ព្រៃភ្នំ ជាព្រៃល្បោះ  ព្រៃស្រោង ដែលសំបូរទៅដោយប្រភពទឹក ដូចជា ថ្លុក ត្រពាំង បឹងបួរ អូរ ព្រែក ស្ទឹង និងទន្លេជាដើម ។

គេអាចសម្គាល់សត្វប្រភេទនេះបានដោយសារតែ   វាមានពណ៌ស១កង់ នៅព័ទ្ធជុំវិញ “ក”ត្រង់ផ្នែកខាងក្រោមនៃកញ្ចឹងក បន្តិច ដែលមានសណ្ឋាន ឬលក្ខណះដូចចង្កំ ឬប្រឡៅអញ្ចឹង   ដូច្នេះហើយទើបចាស់បុរាណហៅថាសត្វត្រយ៉ងចង្កំក-ស។

លោកឡេង  ថុល  ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅ ភូមិកោះស្រឡាយផងដែរ  ដែលកន្លងមក បានសហជាមួយអង្គការ របស់លោកបានយ៉ាងល្អប្រសើរ   ហើយលោកសង្ឃឹមថាសត្វត្រយ៉ងចង្កំក-ស  នឹងមានចំនួនច្រើនជាងនេះទៅថ្ងៃអនាគតផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img