30 C
Phnom Penh
Saturday, July 27, 2024

សត្វគោ ក្របី ជាង ១.៥០០ក្បាល នៅខេត្តកំពង់ឆ្នាំ ឆ្លងជំងឺដុំពកលើស្បែក ពេទ្យសត្វកំពុងចុះអន្តរាគមន៍

ស្តាប់អត្ថបទជាសម្លេង

កំពង់ឆ្នាំង៖ ជំងឺដុំពកនៅលើស្បែកសត្វគោ ក្របី ដែលជាជំងឺឆ្លងប្រភេទថ្មី នៅកម្ពុជា កំពុងឆ្លងរាលដាលទៅលើសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំង។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា  គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានសត្វគោ ក្របីរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួន ១.៥៤៩ក្បាល បានកើតជំងឺដុំពកនៅលើស្បែកដែលជាជំងឺឆ្លងប្រភេទថ្មីនេះ។

លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានឱ្យដឹងថា ជំងឺនេះ ភាគច្រើនកើតទៅលើសត្វគោ ចំពោះសត្វក្របីមានតិចតួចប៉ុណ្ណោះ។ ក្រោយពីផ្ទុះជំងឺនេះ មន្ត្រីពេទ្យសត្វបានចុះអន្តរាគមន៍ ជាបន្តបន្ទាប់ ដោយព្យាបាលឱ្យជាសះស្បើយចំនួន៣៣៩ក្បាល និងកំពុងព្យាបាលចំនួន ១.២០៤ក្បាល និងងាប់ចំនួន0៦ក្បាល។ ហើយស្រុកដែលមានសត្វឈឺច្រើនជាងគេ គឺស្រុកបរិបូរណ៍។

លោក ក្រឹង សំអាត បានឱ្យដឹងទៀតថា ជំងឺដុំពកស្បែកគោ ក្រី ភាគច្រើនឆ្លងតាមសត្វល្អិតដូចជា មូស តាប៉ោម ការនាំគោ ក្របីដែលមានជំងឺពីតំបន់ផ្សេង ឆ្លងតាមរយៈការស៊ីចំណី និងផឹកទឹករួមគ្នា ការបង្កាត់ពូជការព្យាបាល (បើមិនដូម្ជុល) ឬការប៉ះពាល់ផ្ទាល់។

ជំងឺនេះបង្កដោយវីរុស ហើយពុំមានថ្នាំព្យាបាលមានប្រសិទ្ធភាពទេ។ ការព្យាបាលបំបាត់រោគសញ្ញា អាចជួយបានដូចជា ការប្រើថ្នាំបំបាត់ការឈឺចាប់ និងរលាករួមផ្សំជាមួយថ្នាំផ្សះ ដើម្បីកំចាត់ពួកបាត់តេរី ដែលឆ្លងចូលតាមក្រោយ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img