30 C
Phnom Penh
Saturday, July 27, 2024

សត្វក្ងោកចំនួន២០ក្បាលបាលវិលត្រឡប់ទៅផ្ទះអ្នកចិញ្ជឹមវិញហើយ ក្រោយបទបញ្ជាពីនាយករដ្ឋមន្ត្រី

ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ប្រមុខរាជរដ្ឋាភិបាល  ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សត្វក្ងោកចំនួន២០ ក្បាល បានវិលត្រឡប់ទៅដល់ ផ្ទះអ្នកម្ចាស់ចិញ្ជឹមវិញហើយ នៅវេលាម៉ោង៥និង៣៥នាទី រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិសន្លង់  ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ក្រោមការទន្ទឹងរង់ចាំពីម្ចាស់សត្វក្ងោក ក៏ដូចជាប្រជាពលរដ្ឋ ក្នុងភូមិជាច្រើននាក់។

ក្បួនវិលត្រឡប់របស់សត្វ ក្ងោក ទាំង២០ក្បាលនេះ បានរៀបចំដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម និងមានការចូលរួមពីអភិ បាលរងខេត្ត ប្រធានមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកយាយ ស៊ុម ហៀប អាយុ៨០ឆ្នាំ ដែលត្រូវជាម្ដាយម្ចាស់ក្ងោក បានលើកដៃសំពះ ថ្លៃងអំណរគុណ ដល់សម្តេច តេជោហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ថ្លែងអំណរគុណរដ្ឋបាលព្រៃឈើ ដែលបានប្រគល់សត្វក្ងោកគ្រប់ចំនួនដល់ក្រុមគ្រួសារ គាត់ ចិញ្ចឹមបីបាច់ថែរក្សាបន្តទៀត។

ស្ត្រី យឹម ចាន់រ៉ុង ដែលជាបងបង្កើតរបស់ ឈ្មោះ យឹម សំអឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជាម្ចាស់សត្វក្ងោក បានបញ្ជាក់ថា ចំពោះសត្វក្ងោកដែលខាងរដ្ឋបាលព្រៃឈើបានដកហូតយកទៅមានចំនួន២០ក្បាល ពេលនេះបានវិលត្រឡប់មកវិញគ្រប់ចំនួនហើយ ដោយមិនបាត់បង់សូម្បីមួយក្បាលឡើយ។ ចំពោះក្នុងកំណត់ហេតុសរសេរ ដាក់៦ក្បាលនោះ គឺជាក្ងោកដែលស្ថិតនៅក្នុងប្រភេទសត្វកម្រ តែប៉ុណ្ណោះ  តែយ៉ាងណា ក៏ក្ងោកគាត់ទាំង២០ក្បាល បានវិលត្រឡប់មកដល់ដៃគាត់វិញគ្រប់ចំនួនហើយ។

គួររំឭកដែរថា សត្វក្ងោក ២០ក្បាលត្រូវបានរដ្ឋបាលព្រៃឈើ ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ចាប់ ដកហូត ២គ្រួសារ ខាងលើនៅភូមិសន្លង់ ឃុំត្រពាំងចាន់ កាលពីថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២៣ ធ្វើឲ្យមានមតិមហាជនរិះគន់ជាខ្លាំង តាមបណ្តាញសង្គម រហូតដល់ប្រមុខរាជរដ្ឋាភិបាលបានបានសម្រេចចេញបទបញ្ជាឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាក្រសួងកសិកម្ម ប្រគល់សត្វក្ងោកទាំងនោះទៅម្ចាស់ដើមវិញ ចំណែករឿងអ្វីទៀតចាំគិតនៅពេលក្រោយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img