31 C
Phnom Penh
Saturday, December 7, 2024

សត្វកន្ធាយយក្សទម្ងន់ជាង៣៣គីឡូក្រាម១ក្បាល ត្រូវបានអ្នកភូមិប្រទះឃើញ និងប្រគល់ជូនមន្ត្រីជំនាញជលផលដើម្បីអភិរក្ស

ស្តាប់អត្ថបទជាសម្លេង

កំពង់ចាម៖ សត្វកន្ធាយដ៏ធំមួយក្បាលដែលជាប្រភេទសត្វកម្រ មានទម្ងន់ជាង ៣៣.៩គីឡូក្រាម ត្រូវបានអ្នកភូមិចាប់បាននៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ហើយបានយកទៅប្រគល់ជូនមន្ត្រីជំនាញ ដើម្បីធ្វើការអភិរក្ស។

លោក អ៊ុក ណារិន នាយខណ្ឌជលផល ខេត្តកំពង់ចាម បានឱ្យដឹងថា សត្វកន្ធាយដ៏ធំ១ក្បាលនេះ ជាប្រភេទកន្ធាយ ដែលគេហៅឈ្មោះថា កន្ធាយពូជអាស៊ី (Cartilaginea Asiatic soft-shell turtle) ហើយវាជាប្រភេទសត្វកម្រ និងជិតផុតពូជអស់នៅលើពិភពលោក។ សត្វកន្ធាយប្រភេទនេះ មិនងាយមានអាយុកាលបានធំដូចនេះឡើយ ហើយកន្ធាយមួយក្បាលនេះវារស់នៅក្នុងទឹកបឹង ដែលគេហៅបឹងស្នាយ ស្ថិតក្នុងភូមិតាណេង សង្កាតសំបួរមាស ក្រុងកំពង់ចាម។

លោកនាយខណ្ឌជលផល បានបញ្ជាក់ថា សត្វកន្ធាយយក្សមួយក្បាលនេះ ក្រោយពីអ្នកភូមិនេសាទចាប់បាន ក៏បានយកមកប្រគល់ជូនខណ្ឌរដ្ឋបាលជលផល ហើយនឹងនាំយកទៅប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រលែងនៅតំបន់ដែលមានសុវត្ថិភាព និងអភិរក្សបន្តទៀត កុំឱ្យពូជសត្វដ៏កម្រនេះ រងការផុតពូជ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img