30 C
Phnom Penh
Saturday, July 27, 2024

វៀតណាម មានបំណងភ្ជាប់កសិករចំនួន ៥លានគ្រួសារ ទៅក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនៅឆ្នាំនេះ

ស្តាប់អត្ថបទជាសម្លេង

វៀតណាម៖ ប្រទេសវៀតណាម មានបំណងភ្ជាប់គ្រួសារកសិករចំនួន ៥លានគ្រួសារ ទៅក្នុងវិទីការពាណិជ្ជកម្មអេឡិចត្រូនិកនៅឆ្នាំនេះ ដែលនឹងបង្កើតរបបកគំឃើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងវិស័យកសិកម្ម ដែលនេះគឺជាចំណុចលេចធ្លោនៃផែនការរបស់ក្រសួងព័ត៌មាន និងទំនាក់ទំនង ដើម្បីគាំទ្រកសិករក្នុងការនាំយកផលិតផលរបស់ពួកគេទៅក្នុងប្រព័ន្ធអនឡាញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងវិស័យកសិកម្ម និងជនបទ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។

ស្ថិតិរបស់ក្រសួងកសិកម្មវៀតណាមបង្ហាញថា រហូតមកដល់បច្ចុប្បន្ននេះមានគ្រួសារកសិករប្រមាណជា ៨ ០០០គ្រួសារ ដែលមានផលិតផលកសិកម្មជាង ១៤ ៥០០ ត្រូវបានភ្ជាប់ទៅនឹងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច។ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកផ្តល់នូវបណ្តាញដ៏ល្អមួយសម្រាប់ចែកចាយផលិតផលកសិកម្ម ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្រាប់គោលដៅបន្ទាប់រដ្ឋាភិបាលវៀតណាម មានបំណងភ្ជាប់គ្រួសារកសិករ និងពាណិជ្ជករចំនួន ១៣លានគ្រួសារទៅក្នុងវេទិការពាណិជ្ជកម្មអេឡិចត្រូនិកនាពេលខាងមុខផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img