26 C
Phnom Penh
Saturday, July 27, 2024

វៀតណាម មានតម្រូវការមីកញ្ចប់ជាង ៧ពាន់លានកញ្ចប់ នៅឆ្នាំ ២០២០ ជាប់ចំណត់ថ្នាក់លេខ ៣លើពិភពលោក

វៀតណាម៖ ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់ទី ៣ លើពិភពលោក បន្ទាប់ពីប្រទេសចិន និងឥណ្ឌូនេស៊ី ដែលមានប្រជាជនចូលចិត្តបរិភោគមីកញ្ចប់រហូតដល់ចំនួន ៧,០៣ពាន់លានកញ្ចប់ នៅឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់សមាគមន៍មីកញ្ចប់ពិភពលោក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម បានឲ្យដឹងថា ការស្ទង់មតិចុងក្រោយរបស់ Nielsen Vietnam បានបង្ហាញថា អាត្រាតម្រូវការមីកញ្ចប់នៅក្នុងប្រទេសវៀតណាម បានកើនឡើង ៦៧ភាគរយ។ ក្នុងនោះមីកញ្ចប់ប្រមាណ ៥០ភាគរយ ត្រូវបានផលិតនៅក្នុងស្រុក និង ៥០ភាគរយ នាំចូលពីបរទេស។ 

បច្ចុប្បន្នប្រទេសចិន គឺមានអ្នកបរិភោគមីកញ្ចប់ច្រើនជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែអត្រាកំណើនតម្រូវការគឺមិនខ្ពស់ដូចនៅប្រទេសវៀតណាមនោះទេ។

យោងតាមទិន្នន័យរបស់ WINA បានឲ្យដឹងថា ផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ១៩ បានបណ្តាលឲ្យមានកំណើនតម្រូវការមីកញ្ចប់យ៉ាងខ្លាំងនៅជុំវិញពិភពលោក ដែលធ្វើឲ្យតម្រូវការផលិតនេះកើនឡើងដល់ ១៤,៧៩ភាគរយ នៅឆ្នាំ ២០២០ បើធៀបនឹងឆ្នាំ ២០១៩។

ស្ថិតិរបស់ WINA បង្ហាញទៀតថា នៅផ្សារអាស៊ី គឺមានតម្រូវការមីកញ្ចប់ធំជាងគេបំផុត ដែលស្មើនឹង ៥៦,៤៥ភាគរយនៃតម្រូវការមីកញ្ចប់សរុបនៅទូទាំងពិភពលោក ជាពិសេសបណ្តាប្រ ទេសនៅតំបន់អាស៊ី ដូចជា ប្រទេសចិន, សាធារណរដ្ឋកូរ៉េ និងជប៉ុន។

ក្រៅពីនេះទីផ្សារសំខាន់ៗនៅតំបន់អាស៊ីអាគ្នេហ៍ មានដូចជា ឥណ្ឌូនេស៊ី, វៀតណាម, ហ្វីលីពីន, ថៃ និងម៉ាឡេស៊ី មានចំណែកទីផ្សារប្រមាណ ២៥,២៤ភាគរយ នៃតម្រូវការសរុប។

មីកញ្ចប់ដែលផលិតនៅវៀតណាមត្រូវបានលក់នៅក្នុងប្រទេសជាង ៤០នៅទូទាំងពិភពលោក៕

អត្ថបទ នឹងរូបភាពដោយ Puthinews

អានបន្ត

spot_img