30 C
Phnom Penh
Saturday, July 27, 2024

វៀតណាម ជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមប្រទេសផលិតដែកថែបធំៗបំផុតទូទាំងពិភពលោក

សមាគមផលិតដែកថែបវៀតណាម (VSA) បានប្រកាសពីសមិទ្ធផលដ៏សំខាន់គួរឱ្យស្ញប់ស្ញែងមួយរបស់ខ្លួនបន្ទាប់ពីវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមប្រទេសផលិតដែកថែបធំៗបំផុតទូទាំងពិភពលោក។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។ សមិទ្ធផលដ៏ធំធេងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីកំណើនយ៉ាងឆាប់រហ័ស នៃទិន្នផលផលិតកម្មដែកថែបរបស់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីភាពឯករាជកាន់តែខ្លាំងឡើង និងការធ្វើពិពិធកម្មផលិតផលដែកថែបជាច្រើនប្រភេទរបស់ប្រទេសក្បែរខាងកម្ពុជានេះផងដែរ។លោក ញោម សឺន ដា (Nghiem Xuan Da) ប្រធានសមាគមដែកថែបវៀតណាម (VSA) បានគូសបញ្ជាក់ថា ចាប់ តាំងពីឆ្នាំ២០១៥ មក វៀតណាម បានក្លាយជាប្រទេសផលិតដែកថែបដ៏លេចធ្លោនៅក្នុងតំបន់អាស៊ាន ទាំងផ្នែកផលិតកម្ម និងការប្រើប្រាសផលិតផលដែកសម្រេច។ នៅក្នុងឆ្នាំ២០២៣ ការផលិតដែករបស់វៀតណាម បានឈានដល់២០លានតោនក្នុងមួយឆ្នាំ ដែលជាលទ្ធផលធ្វើឱ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមប្រទេសផលិតដែកថែបធំៗបំផុតទូទាំងពិភពលោក៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img