30 C
Phnom Penh
Saturday, July 27, 2024

វៀតណាមតែងតាំងរដ្ឋមន្ត្រីសន្តិសុខសាធារណៈជាប្រធានាធិបតីថ្មី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃទី១៨ខែឧសភាថា បក្សកុម្មុយនិស្តវៀតណាមបានតែងតាំងរដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក To Lam ជាប្រធានាធិបតីថ្មី បន្ទាប់ពីអ្នកស្នងតំណែងមុនបានលាលែងពីតំណែង ជាផ្នែកមួយ នៃការបោសសម្អាតអំពើពុករលួយយ៉ាងទូលំទូលាយ។មនុស្សរាប់ពាន់នាក់ រួមទាំងមន្ត្រីកំពូលៗ និងអ្នកដឹកនាំធុរកិច្ចជាន់ខ្ពស់ ត្រូវបានជាប់អន្ទាក់នៅក្នុងការបង្ក្រាប “ឡភ្លើង” របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្តីពីអំពើពុករលួយ ដែលដឹកនាំដោយអគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បាន រាយការណ៍ថា គណៈកម្មាធិការមជ្ឈឹមបក្សបានយល់ព្រម “ការតែងតាំងលោក To Lam សមាជិក ការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឱ្យជាប់ឆ្នោតជាប្រធានាធិបតី”។លោក Lam អាយុ 66 ឆ្នាំ បានធ្វើជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ តាំងពីឆ្នាំ 2016 ហើយបានប្រកាន់ជំហររឹងប៉ឹងលើចលនាសិទ្ធិមនុស្ស នៅក្នុងប្រទេសកុម្មុយនិស្ត។ ការតែងតាំងលោក Lamបន្ទាប់ពីលោក Vo Van Thuong បានលាលែងពីតំណែងកាលពីខែមីនាបន្ទាប់ពីមួយឆ្នាំជាប្រធានាធិបតី ដែលជាមេដឹកនាំជាន់ខ្ពស់ចុងក្រោយបង្អស់ ដែលធ្លាក់ក្នុងអន្ទាក់នៃចលនាប្រឆាំងអំពើពុករលួយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា លោក Tran Thanh Man អាយុ 61ឆ្នាំ ក៏ត្រូវបានតែងតាំងជាប្រធានរដ្ឋសភាវៀតណាមថ្មីផងដែរ ដោយក្លាយជាមេដឹកនាំមួយ ក្នុង
ចំណោមមេដឹកនាំដ៏មានឥទ្ធិពលបំផុត ទាំងបួនរបស់ប្រទេស។ លោក Man ដែលបច្ចុប្បន្នជាអនុប្រធានសភាជាតិ បានឡើងស្នងតំណែងពីលោកVuong Dinh Hue ដែលបានសុំចុះចេញពីតំណែងកាលពីខែមុន ដោយសារគុណវិបត្តិធំៗ។ការតែងតាំងត្រូវបានទទួលយកដោយគណៈកម្មាធិការមជ្ឈឹមបក្ស ប៉ុន្តែនឹងត្រូវបោះឆ្នោតជាផ្លូវការដោយរដ្ឋសភានៅសប្តាហ៍ក្រោយ។កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Truong Thi Mai ជាសមាជិកអចិន្ត្រៃយ៍ ក្នុងគណៈកម្មាធិការមជ្ឈិមបក្ស ដែលជាមុខតំណែងដ៏សំខាន់បំផុតនៅក្នុងនយោបាយវៀតណាម ដែលមានសសរស្តម្ភទាំងបួន ក៏បានលាលែងពីតំណែង។ ជាមួយការលាលែងពីតំណែងរបស់លោកស្រី Mai ការិយាល័យនយោបាយដែលមានអំណាចចំនួន 18រូប ធ្លាប់បានធ្លាក់ចុះមកនៅត្រឹម 1 រូប បន្ទាប់ពីបាត់បង់ប្រធានាធិបតី ប្រធានរដ្ឋសភា ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មការសេដ្ឋកិច្ចរបស់គណបក្សក្នុងរយៈពេល18ខែកន្លងមក។ទោះបីជាយ៉ាងណាក៏ដោយថ្ងៃគណបក្សបាននិយាយកាលពីព្រហស្បតិ៍ថា សមាជិកថ្មីចំនួន ៤នាក់ត្រូវបានតែងតាំង រួមទាំងលោកស្រី Bui Thi Minh Hoai ជំនួសលោកស្រីMaiជាស្ត្រីតែមួយគត់នៅក្នុងការិយាល័យនយោបាយ។ភាពចលាចលនយោបាយ គឺមិនធម្មតាទេនៅក្នុងប្រទេសវៀតណាម ដែលការផ្លាស់ប្តូរទាំងអស់ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នអស់រយៈពេលជាច្រើនឆ្នាំដោយសង្កត់ធ្ងន់លើស្ថិរភាព។ការជំរុញប្រឆាំងអំពើពុករលួយបានបង្ហាញពីការពេញនិយមរបស់សាធារណជន។ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា
ភាពចលាចលេនេះ អាចគំរាមកំហែងដល់កេរ្តិ៍ឈ្មោះរបស់ប្រទេស សម្រាប់ស្ថិរភាព ដែលបានជួយប្រទេសនេះកសាងសេដ្ឋកិច្ច និងផលិតកម្មដែលជំរុញការនាំចេញប្រកបដោយជោគជ័យ។ ក៏ដូចជាមេដឹកនាំនយោបាយ ឥស្សរជនធុរកិច្ចធំៗក៏មានកំហុសក្នុងការបោសសម្អាតផងដែរ ដោយមហាសេដ្ឋីអចលនទ្រព្យ Truong My Lan ត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមុនក្នុងសំណុំរឿងឆបោកប្រាក់ រាប់ពាន់លានដុល្លារ។ទាំងអស់នេះកើតឡើង នៅពេលដែលវៀតណាមស្វែងរកការបង្កើនបរិយាកាសវិនិយោគពីបរទេសជាពិសេសពីអាមេរិក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនពីការងារផលិតកម្មដែលមានតម្លៃទាប រហូតដល់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img