

ភ្នំពេញ៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍ ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង គិតត្រឹមខែមករា ឆ្នាំ២០២២ សម្រេចបានប្រមាណ៦១%។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២។


ក្រសួងធនធានទឹក បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោកស្រី Lee Hye Kyung នាយកធនាគារ Korea-Eximbank / EDCF ប្រចាំនៅកម្ពុជា បានដឹកនាំមន្ត្រីជំនាញក្រសួង និងមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីត្រួតពិនិត្យ និងវាយតម្លៃដំណើរការនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។


ក្រសួងធនធានទឹក បានបញ្ជាក់ថា ការអនុវត្តគម្រោងសម្រេចលទ្ធផលការងារបាន ការងាររូងទូនេលពង្វៀងទឹក ១០០% ការងារសំណង់ប៉មគ្រប់គ្រងទឹកខាងមុខទំនប់មេ ៧៦% ការងារសំណង់សម្រាប់បញ្ចេញទឹកខាងក្រោយទំនប់មេ ៩៥% ការងារសំនង់បង្ហៀរ ៥២% ការងារទំនប់មេ ១៧% ការងារទំនប់បណ្តោះអាសន្នខាងលើ ៥% និងការងារការពារជើងទេរខាងក្រោយទំនប់ ២៣%៕












អត្ថបទ និងរូបភាពដោយ៖ Puthinews
YOUTUBE | Puthinews