30 C
Phnom Penh
Saturday, July 27, 2024

លោក Zelensky អរគុណលោក Marcos សម្រាប់ការគាំទ្រអធិបតេយ្យភាពអ៊ុយក្រែន

ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyបានថ្លែងអំណរគុណដល់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr សម្រាប់ការគាំទ្រ និងការទទួលស្គាល់របស់ហ្វីលីពីនចំពោះអធិបតេយ្យភាពអ៊ុយក្រែន ខណៈដែលទីក្រុង Kyiv នៅតែបន្តដោះស្រាយបញ្ហាឈ្លានពានរបស់រុស្ស៊ី។ មេដឹកនាំអ៊ុយក្រែន ដែលបានទៅដល់ប្រទេសហ្វីលីពីនក្រោយពេលចាកចេញពីប្រទេសសិង្ហបុរីរូបនេះ ក៏បានអរគុណ ជាពិសេសចំពោះតួនាទីរបស់ហ្វីលីពីននៅក្នុងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ (UN) ដែល ថ្កោលទោសការឈ្លានញ្ជូនរបស់រុស្ស៊ី លើអ៊ុយក្រែន។ ចាប់តាំងពីសង្គ្រាមរវាងទីក្រុងមូស្គូ និងគៀវបានផ្ទុះឡើង កាលពីពីរឆ្នាំមុន ហ្វីលីពីនបានបោះឆ្នោតគាំទ្រដំណោះស្រាយចំនួនប្រាំមួយ នៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងគ្រាអាសន្នពិសេសស្តីពីអ៊ុយក្រែន ហើយបានគាំទ្រយ៉ាងខ្ជាប់ខ្ជួន នូវអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី របស់ទីក្រុងគៀវ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img